ពិធីក្រុងពាលី និងសូត្រមន្តប្រោះព្រំបុកគ្រឹះសាងសង់ អគារសាលា ប៊ែលធី អន្តរជាតិទី៣០ ស្ថិតក្នុងគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ី ផ្លូវជាតិ៦អា
18 May 2024
👏 អបអរសាទរ ពិធីក្រុងពាលី និងសូត្រមន្តប្រោះព្រំបុកគ្រឹះសាងសង់ អគារសាលា ប៊ែលធី អន្តរជាតិទី៣០ ស្ថិតក្នុងគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ី ផ្លូវជាតិ៦អា សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប។
សាលា ប៊ែលធី អន្តរជាតិទី៣០ នឹងលេចចេញនូវរូបរាងឆាប់ៗនេះ ដោយមានកម្ពស់ ៧ជាន់ មាន១៨០បន្ទប់ រួមបញ្ចូលជាមួយគ្រឿងបរិក្ខារសិក្សាទំនើបៗជាច្រើនផងដែរ ដើម្បីបម្រើជូននូវការអប់រំកម្រិតស្តង់ដាមួយនៅក្នុងតំបន់ ក៏ដូចជាឆ្លើយតបទៅនឹងការកើនឡើងនៃការរស់នៅប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងគម្រោង អ័រគីដេផ្ទាល់ និងប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ ហើយជាពិសេសនោះគឺស្របតាមអំណោយផលទីតាំងគម្រោងអ័រគីដេផ្ទាល់ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងមានស្រាប់ ដែលត្រូវបានជឿជាក់ថានឹងបង្ករអោយមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ ដែលឆ្លុះបញ្ចាំងពីភាពវិជ្ជមានជាខ្លាំងសម្រាប់ភាពជោគជ័យ និងការលូតលាស់ទាំងវិស័យអប់រំ និងសក្តានុពលនៃការរស់នៅក្នុងតំបន់ថែមមួយកម្រិតទៀត។
សម្រាប់អតិថិជនដែលមានបំណងចង់ស្វែងយល់បន្ថែមអំពី សក្តានុពលក្នុងគម្រោង ប្រភេទផ្ទះ ក៏ដូចជាប្រូម៉ូសិនផ្សេងរបស់គម្រោងអ័រគីដេ សូមទំនាក់ទំនង ឬធ្វើការណាត់ជួបតាមរយៈ
ទីតាំងគម្រោង នៅផ្លូវ 6A៖ bit.ly/OrkideTheBotanic
តេលេក្រាម ៖ t.me/OrkideDevelopment_Telegram
ហ្វេសបុក ៖ m.me/orkidedevelopment
☎️ 098 733 333