ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង ក្រុមហ៊ុន អាន់បក ចាប់ដៃគ្នាបង្កើតពិព័រណ៌ម្ហូបអាហារ និង វប្បធម៌ «សង្ក្រាន្តញ៉ាំហ្វេសតា, Sangkran By NhamFesta»
27 Mar 2024
(ភ្នំពេញ)៖ ក្រុមហ៊ុន Unbox Marketing ដែលជាក្រុមហ៊ុនរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មច្នៃប្រឌិតថ្មីមួយ ផ្តោតសំខាន់ទៅលើសេវាកម្មប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍទីផ្សារអាជីវកម្ម និង ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបមិន ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ ក្នុងប្រទេសកម្ពុជា បានធ្វើការចុះអនុស្សរណៈលើកិច្ចព្រមព្រៀង ក្នុងការបង្កើតនូវពិព័រណ៌ម្ហូបអាហារ និង វប្បធម៌មួយ ដែលមានឈ្មោះថា «សង្ក្រាន្តញ៉ាំហ្វេសតា Sangkran By NhamFesta» ដែលជាកម្មវិធីអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរដ៏ធំ និងប្លែក នៅព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងបរិយាកាសដ៏សប្បាយរីករាយ។ ការប្រកាសបានធ្វើឡើង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។
កម្មវិធី មហាសង្ក្រាន្តញ៉ាំហ្វេសតា Sangkran By NhamFesta ជាកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារនិង វប្បធម៌ដ៏ធំ និងប្លែក នៅព្រះរាជាណាចក្រកម្ពុជាដោយផ្តល់ជូននូវជម្រើសម្ហូបអាហារដ៏សំបូរបែប និង ចំណេះដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ និង ទំនៀមទម្លាប់ អំពីការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ ០៧ ខែមេសា ឆ្នាំ២០២៤ នៅទីធ្លា បុរីអ័រគីដេ ដឹប៊ូតានិចស៊ីធី រាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកលើកស្ទួយវប្បធម៌ ទំនៀមទំលាប់ និងគុណតម្លៃប្រពៃណីជាតិខ្មែរផងដែរ។ លើសពីនេះ ក្រុមហ៊ុនក៏មាននូវសកម្មភាពជាច្រើនទៀតដូចជា ការសម្តែងរបាំវប្បធម៌ ការលេងល្បែងប្រជាប្រិយ ការបង្ហាញស្នាដៃធ្វើម្ហូបប្រពៃណីខ្មែរពីចុងភៅល្បីៗក្នុងស្រុក អមជាមួយការប្រគំតន្ត្រី និងសកម្មភាពកំសាន្តផ្សេងៗ ដែលធ្វើអោយអ្នកមកចូលរួមកំសាន្តនៅក្នុងកម្មវិធីនេះទទួលបានបទពិសោធន៍ដ៏អស្ចារ្យមិនអាចបំភ្លេចបាន។
ក្នុងនាមជាអ្នករៀបចំកម្មវិធីនេះ កញ្ញា អ៊ុង ចរិយា នាយិកានៃក្រុមហ៊ុន Unbox Marketing បានចែករំលែកថា «ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺជាពិធីបុណ្យជាតិដ៏បំផុតនៅក្នុងប្រទេសកម្ពុជា ហើយកម្មវិធីនេះបង្កើតឡើងជាពិសេសក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ និង ទំនៀមទំលាប់ នៃការប្រារព្ធបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយក៏ចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងសហគមន៍អាជីវកម្មក្នុងស្រុក បន្ថែមពីនេះ វាក៏ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងគាំទ្រដល់អាជីវកម្មក្នុងស្រុក អោយមានឱកាសក្នុងការរកចំណូលបន្ថែម ស្របពេលជាមួយគ្នា»។
ក្នុងនោះផងដែរ លោក គ្រួច សុភក្ត្រា នាយកចាត់ការទូរទៅក្រុមហ៊ុន អ័រគីដេ ឌីវេឡុបមិន បានសម្តែងការសាទរចំពោះកិច្ចសហការនេះ ដោយលើកឡើងថា «ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានឈានជើងចូលទីផ្សារអចលនទ្រព្យជាង១០ឆ្នាំមកហើយ ដែលមកដល់ពេលនេះ ក្រុមហ៊ុនបានអភិវឌ្ឍន៍គម្រោងនីមួយៗជាមួយនឹងស្តង់ដាហេដ្ឋារចនាសម្ព័ន្ធដ៏ប្រណិត និងនៅតែបន្តការអភិវឌ្ឍន៍ លំនៅឋាន គ្រឿងបរិក្ខារ មានដូចជា សួនកំសាន្ត ក្លឹបហាត់ប្រាណ ប្រព័ន្ធរំដោះទឹក និងសេវាបម្រើអតិថិជនជាច្រើនបន្តបន្ទាប់ទៀតដើម្បី បំពេញតម្រូវការអតិថិជន»។
កិច្ចសហការនេះ ធ្វើឡើងដោយអនុស្សរណៈនៃការយោគយល់គ្នា បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទាំងពីរ ក្នុងការជំរុញឱ្យមានការចូលរួមពីសហគមន៍ និងការលើកកម្ពស់ប្រពៃណីដ៏រស់រវើកនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ។ លើសពីនេះទៅទៀត ជាផ្នែកមួយនៃគំនិតផ្តួចផ្តើម របស់ក្រុមហ៊ុន អ័រគីដេ ឌីវេឡុបមិន នឹងផ្តល់ជូននូវការបញ្ចុះតម្លៃលើការទិញអចលនទ្រព្យនៅក្នុងបុរី អ័រគីដេ ដឹបូតានិច។ ជាងនេះទៀតភ្ញៀវដែលមកសាកសួរព័ត៌មាននៅការិយាល័យលក់ នឹងទទួលបានប័ណ្ឌទឹកប្រាក់ចំនួន ១០ដុល្លារភ្លាមៗ សម្រាប់ការកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តនាពេលខាងមុខ ដែលជួយបង្កើនបទពិសោធន៍ក្នុងពិធីបុណ្យបន្ថែមទៀត។
ក្នុងព្រឹត្តិការណ៍នេះនឹងមានស្តង់ម្ហូបអាហារចូលរួមប្រមាណជាង ១០០ស្តង់ ដែលនឹងប្រព្រឹត្តឡើង៖
* ថ្ងៃទី ០៥ ដល់ ០៧ ខែមេសា ឆ្នាំ ២០២៤
* ម៉ោង ៤ រសៀល រហូតដល់ម៉ោង ១០ យប់
* ទីតាំងស្ថិតនៅ នៅទីធ្លា បុរីអ័រគីដេ ដឹប៊ូតានិចស៊ីធី (ជ្រោយចង្វារ)៕
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ផេករបស់ NhamFesta Food Festival តាមរយៈ FB៖ https://www.facebook.com/nhamfesta
សម្រាប់អាជីវករដែលមានចំណាប់អារម្មណ៍ក្នុងការជួលតូប សូមទំនាក់ទំនងទៅកាន់ Telegram៖ +855 69 936 303 – KC