ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន អញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខា «ពិធីសម្ពោធជាផ្លូវការក្លឹបហាត់ប្រាណ អ័រគីដេ ដឹប៊ូតានិចស៊ីធី»


02 Feb 2024

(ភ្នំពេញ)៖ អស់រយៈពេលជិតមួយទស្សវត្សន៍កន្លងមកនេះ ក្រុមហ៊ុន ORKIDE DEVELOPMENT បានដើរតួនាទីឈានមុខក្នុងការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យសាងសង់ និងលក់លំនៅឋានគ្រប់ប្រភេទដូចជា វីឡាទោល វីឡាភ្លោះ ខុនដូ អគារពាណិជ្ជកម្ម និងដីឡូតិ៍ ជូនដល់ប្រជាជនកម្ពុជា និងវិនិយោគគិនបរទេសផងដែរ។ គម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី ជាគម្រោងដែលមានទំហំ 200 ហិកតាជាង មានចម្ងាយប្រមាណ 7នាទីពីស្ពានជ្រោយចង្វារ ដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំង បូករួមទាំងសក្តានុពលទាំងក្នុង និងក្រៅគម្រោង។

https://orkidevilla.com.kh/storage/images/news/ItdtDyovpENJzDAMtvkdY0QPrsWsmAoge59J1mOk.jpg
https://orkidevilla.com.kh/storage/images/news/INOqyogzVrM8Y8X4YGs0uvNGqq0w47TtlDjt8aQ0.jpg
https://orkidevilla.com.kh/storage/images/news/ABmznPbFLN3SkCEBRuDTsHhnDOiwCzaG3L2vgU3a.jpg
ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពី លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ដើម្បីជាការឆ្លើយតប និងយកចិត្តទុកដាក់ទៅលើសុខុមាលភាពក្នុងការរស់នៅរបស់អតិថិជនក្នុងគម្រោងដឹប៊ូតានិចស៊ីធី ក្រុមហ៊ុនបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវក្លឹបហាត់ប្រាណ អ័រគីដេ ដឹប៊ូតានិចស៊ីធី ភ្ជាប់ជាមួយអាងហែលទឹកប្រណីតធំទូលាយមានទំហំប្រមាណ 26m x 12m ។
https://orkidevilla.com.kh/storage/images/news/5sQwccJr2dwmPNKyDqoTnIStWFQ5EvWKi2UTcrMH.jpg
https://orkidevilla.com.kh/storage/images/news/pXcry3M1lWzb22aF6PfsP5z20EL3bS8YiuzRX8Xo.jpg

លោក គ្រួច សុភត្រ្តា នាយកគ្រប់គ្រងចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានថ្លែងថា មិនមែនមានត្រឹមតែក្លឹបហាត់ប្រាណតែមួយមុខប៉ុណ្ណោះទេ នៅក្នុងគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី ទាំងមូល ក៏មានហេដ្ឋារចនាសម្ព័ន្ធ សំបូរបែបដូចជា ផ្លូវកៅស៊ូ ផ្សារទំនើប សួនបៃតងធម្មជាតិ សាលារៀនអន្តរជាតិ និងសាលារៀនផ្សេងទៀត ស្ថានីយ៍រំដោះទឹកជំនន់ និងជាពិសេស ស្ថិតនៅជាប់ មហាវិថី អាលី អាឡាតាស់ និង មហាវិថី ស៊ូកាណូ តភ្ជាប់គម្រោង ទៅកាន់ មហាវិថី ឈ្នះ ឈ្នះ ដែលជាមហាវិថី ដ៏មានសក្តានុពល ក្នុងតំបន់។
https://orkidevilla.com.kh/storage/images/news/ygCHkCCDemzkobvdre1pYp27ccauN8n0nGc7M4eF.jpg
https://orkidevilla.com.kh/storage/images/news/3xOw6JBsJcU2IvkmBVqWtprwl1KjuYDYruT5WUht.jpg
https://orkidevilla.com.kh/storage/images/news/KZqPZuyQ3ONztZKRRR2Pdu3ocYEUf6RiJUzn6ovT.png
ជាមួយនឹងការយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំង គណៈគ្រប់គ្រង នៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន គ្រប់គម្រោងទាំងអស់បានសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើន និងបំពេញគោលដៅបានទៅតាមផែនការដែលបានកំណត់ពីមួយជំហានទៅមួយជំហាន ស្របតាមចក្ខុវិស័យរួមរបស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន “គេហដ្ឋានលោកអ្នក ជាទំនួលខុសត្រូវដ៏មោទនភាពរបស់យើង”។
ហ្វេសប៊ុក៖ https://www.facebook.com/orkide.development
https://orkidevilla.com.kh/storage/images/news/xNXSq6pgEqLxXxeTzeMRY9E6BV9DR8uQ6OjN98TI.png
https://orkidevilla.com.kh/storage/images/news/Xnu5WIRYcRXh59iNyFjEHTMiaOKFTTdtYbPN1OMo.png
https://orkidevilla.com.kh/storage/images/news/BA4RkgUyjVPjbO0x9KyTDj9FCb5blPgwoEGJ5uLC.png
https://orkidevilla.com.kh/storage/images/news/Ud28gPZhotQAOVkPBcRcPXyJrdAt593UX0YCbYz5.jpg

https://orkidevilla.com.kh/storage/images/news/18ujsA5LBv1wMQ9ALbMC5wWoyT1sIHNqJyBMOnt8.jpg

https://orkidevilla.com.kh/storage/images/news/SHugYzN0FqF2nZVw9VQeW255sNM8o8ym2qMNNJKm.jpg
https://orkidevilla.com.kh/storage/images/news/6GAfSxDHRqit2Hfa3A8xO2kiaHfyHL20Xx8TMvKL.jpg