ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ចុះត្រួតពិនិត្យដំណើរការសាងសង់ និងគុណភាពក្នុងគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី និង អ័រគីដេ ដឹពោធិ៏ចិនតុង


28 Aug 2023

ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង គណៈគ្រប់គ្រង បានចុះត្រួតពិនិត្យដំណើរការសាងសង់នៅតាមគម្រោងនីមួយៗដោយផ្ទាល់ ដើម្បីឆ្លើយតបតម្រូវការនៃការសាងសង់អោយស្របទៅតាមគុណភាព បច្ចេកទេស និងស្តង់ដា ដែលបានកំណត់ ទាំងលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោង ជាមួយការប្តេជ្ញាចិត្ត ក្នុងការបំពេញបេសកម្មផ្តល់ជូនលំនៅឋានដែលមានទំនុកចិត្ត និងសុភមង្គលជូនអតិថិជន ដែលជឿជាក់ និងគាំទ្ររាល់គម្រោងរបស់ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន។

លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានថ្លែងថា “គណៈគ្រប់គ្រង នៃក្រុមហ៊ុន គឺតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើ គុណភាព បច្ចេកទេស និងស្តង់ដា ជូនដល់អតិថិជន”។ ក្នុងនោះផងដែរយើងក៏មានការរៀបចំអភិវឌ្ឍន៍បន្ថែមដូចជា សួនកម្សាន្ត ក្លឹបហាត់ប្រាណ បឹងលំហែរសិប្បនិម្មិត សាលារៀនអន្តរជាតិ និងផ្សារទំនើបសហគមន៍ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅរបស់អតិថិជនក្នុងគម្រោង អ័រគីដេ ឌីវែឡុបម៉ិន។

https://orkidevilla.com.kh/storage/images/news/upMqP6E4mywDI7RfXL1gfhid6AVTYW1qFCbrEwNy.jpg

https://orkidevilla.com.kh/storage/images/news/KVUTXqX0rbTXIOCOWH3B1KbIO6pqiyjRRYHtlXtJ.jpg


https://orkidevilla.com.kh/storage/images/news/oyFOwJlAaPQMmhL27j75znYfKZaodK59bwsYG1wI.jpg

https://orkidevilla.com.kh/storage/images/news/pN6jbF9tDj4xGb5j71kgykJy70jSo4Z0OFRKVhFI.jpg