នាយកចាត់ការទូទៅថ្មីនៃក្រុមហ៊ុន Orkide Development ប្តេជ្ញាពន្លឿនការសាងសង់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននីមួយៗ និងប្រគល់ជូនអតិថិជនតាមកាលកំណត់ ជាមួយគុណភាព និងសោភណ្ឌភាពស្អាតបំផុត


21 Dec 2022

(ភ្នំពេញ)៖ ក្នុងតួនាទីថ្មីមួយរយៈពេលកន្លងមក លោកនាយកចាត់ការវ័យ ៤០ ប្លាយ បានដាក់ចេញការប្តេជ្ញាចិត្តយ៉ាងមុតមាំទៅលើល្បឿននៃការសាងសង់ និង បញ្ចប់គម្រោងនីមួយៗឲ្យបានតាមពេលវេលាដែលបានកំណត់ និង ផ្តល់ជូនឲ្យអតិថិជនបានកាន់សោរចូលរស់នៅក្នុងគេហដ្ឋានប្រកបដោយគុណភាព និងសោភណ្ឌភាពស្អាតបំផុត។

https://orkidevilla.com.kh/storage/images/news/AFTwQH0d8yImOoOFAtMZrWT9iNw4iXL8wM3yxYTj.jpg

លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅថ្មីនៃក្រុមហ៊ុន Orkide Development បានថ្លែងថា «គុណភាពល្អនៃសំណង់ និង ស្ថាបត្យកម្មនៃគម្រោងសាងសង់ គឺជារឿងសំខាន់ស្នូរមួយដែលជាមូលដ្ឋានសម្រាប់ម្ចាស់ផ្ទះ ឬអតិថិជនម្នាក់ៗតែងតែផ្តោតសំខាន់ក្នុងការសម្រេចចិត្តទិញគេហដ្ឋានរបស់ពួកគេ ហើយអ្វីមួយទៀតដែលយើងមិនអាចមើលរំលងបាននោះ គឺពេលវេលានៃការសាងសង់ និងការបញ្ចប់គម្រោងនីមួយៗឲ្យបានទាន់ពេលកំណត់ ក៏ជារឿងចំាបាច់ដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនីមួយៗ ត្រូវប្តេជ្ញាចិត្តធ្វើឲ្យបានផងដែរ ដូច្នេះក្រុមការងារ អ័រគីដេ នឹងផ្តោតសំខាន់កាន់តែខ្លាំងឡើងទៅលើល្បឿននៃការសាងសង់របស់គម្រោងទាំងអស់ ដែលយើងកំពុងធ្វើ ខណៈដែលគុណភាព និង សោភណភាពនៃសំណង់អ័រគីដេ ត្រូវបានអតិថិជនទទួលស្គាល់ និង ពេញចិត្តណាស់ទៅហើយនាពេលកន្លងមក»

លោកបន្ថែមទៀតថា បើមើលអំពីសន្ទុះនៃការបំពេញការងារប្រចាំថ្ងៃ និង លទ្ធផលដែលយើងទទួលបានពីដៃគូរសាងសង់របស់យើងនាពេលថ្មីៗនេះ យើងសង្កេតឃើញថាគម្រោងទាំងអស់របស់ អ័រគីដេ កំពុងដើរទន្ទឹមជាមួយនឹងកាលវិភាគដែលគម្រោងនីមួយៗត្រូវបានកំណត់។ តួយ៉ាងគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង បាន ៦៦% នៃគម្រោងក្នុងដំណាក់កាលទី ១ រីឯគម្រោង ខុនដូ ដឹរ៉ូយ៉ាល់ខុនដូមីនីមបានបញ្ចប់ ១០០% ។ បើក្រឡេកទៅមើលទីក្រុង អ័រគីដេ ដឹប៊ូតានិច ស៊ីធី ដែលជាគម្រោងធំជាងគេបង្អស់មួយក្នុងតំបន់ ជ្រោយចង្វារ ដែលមានចំនួនខ្នងផ្ទះប្រមាណ ៥ពាន់ជាងខ្នងផ្ទះនោះ ក៏យើងបានបញ្ចប់ប្រមាណជា ២១០០ជាងខ្នងផ្ទះហើយ ក្នុងចំណោម ៨ គម្រោងសំខាន់ៗនៃទីក្រុងនេះមកដល់ពេលបច្ចុប្បន្ន ហើយគម្រោងផ្សេងៗទៀតក្នុងទីក្រុងនេះ កំពុងដំណើរការសាងសង់យ៉ាងលឿនផងដែរ។

លោកបន្ថែមថា «ដូច្នេះយើងនឹងបន្តប្រឹងប្រែងជំរុញការងារសាងសង់របស់គម្រោងអ័រគីដេទំាងអស់ឲ្យបញ្ចប់តាមពេលវេលាកំណត់ ប្រកបជាមួយគុណភាព និង សោភណ្ឌភាពបំផុតជូនអតិថិជនរបស់យើង»

ក្រុមហ៊ុន Orkide Development ជាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យនាំមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ដែលចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ ២០១៣ វិនិយោគដោយពាណិជ្ជករឆ្នើមៗក្នុងស្រុក ហើយគម្រោងអចលនទ្រព្យដែលបានអភិវឌ្ឍន៍ចប់សព្វគ្រប់កន្លងមក មាន Orkide the Grand និង the Royal Condominium លើផ្លូវ ២០០៤ ។ គម្រោងដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន រួមមាន Orkide the Botanic City លើផ្ទៃដីជាង ២០០ ហិកតា និង Orkide the Pochentong ផ្ទៃដីជាង ៣០ ហិកតា៕